កិច្ចប្រជុំផ្ទៃក្នុងនាយកដ្ឋានផែនការថវិកា នៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុប្រចាំខែមករា ឆ្នាំ២០២៥
***
នារសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោក សាយ អ៊ាន ប្រធាននាយកដ្ឋានផែនការថវិកា នៃអគ្គលេខាធិការដ្ឋាន បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងនាយកដ្ឋាន ប្រចាំខែមករា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រីអនុប្រធាននាយកដ្ឋាន, លោកប្រធានការិយាល័យ, លោក លោកស្រីអនុប្រធានការិយាល័យ និងសហការី។ កិច្ចប្រជុំនេះរៀបចំឡើងដើម្បីពិនិត្យវឌ្ឍនភាពការងារសេសសល់ដែលដាក់ចេញកាលពីខែធ្នូ ឆ្នាំ២០២៤ និងដាក់ចេញការងារត្រូវធ្វើបន្តសម្រាប់ខែមករា និងខែកុម្ភៈ ឆ្នាំ២០២៥។